"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"

សេដ្ឋកិច្ច

ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧

វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ឬ Asian financial crisis ​ បានធ្វើឱ្យប្រទេសមួយចំនួននៅអាស៊ីមានសេដ្ឋកិច្ចធ្លាក់ចុះនៅចន្លោះឆ្នាំ១៩៩៦និង ១៩៩៧ ដោយក្នុងនោះអត្រាផលិតផលក្នុងស្រុកសរុបឬ GDP របស់ប្រទេសប៉ះពាល់ធ្ងន់ធ្ងរជាងគេដូចជា ឥណ្ឌូនេស៊ីបានធ្លាក់មកត្រឹម ៤៣,២% ប្រទេសថៃ ២១,២%% ប្រទេសម៉ាឡេស៊ី ១៩% កូរ៉េខាងត្បូង ១៨,៥% និង ហ្វីលីពីន ១២,៥%។ ប្រទេសដែលជាដៃគូពាណិជ្ជកម្មរបស់ប្រទេសជួបវិបត្តិទាំងអស់នេះក៏ទទួលរងផលប៉ះពាល់ពីវិបត្តិហិរញ្ញវត្ថុនេះដែរ។...

តើអ្វីជាវិបត្ដិហិរញ្ញវត្ថុអាស៊ីនៅឆ្នាំ១៩៩៧?

វិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ​១៩៩៧ ឬ Asian financial crisis ត្រូវបានកត់ត្រាជាពេលដែលតំបន់អាស៊ីបានជួបនូវបញ្ហាសេដ្ឋកិច្ចនិងបានក្លាយជាប្រធានបទសិក្សារបស់សេដ្ឋវិទូរហូតមក។ ធនាគារឯកជនជាច្រើនបានប្រកាសក្ស័យធនដោយសារតែកម្ចីអសកម្ម non-performance loan (ឥណទានមិនដំណើរការ) ហើយតម្លៃរូបិយប័ណ្ណបាតរបស់ថៃបានធ្លាក់ចុះជាអតិបរមានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៧  ខណៈដែលធនាគារកណ្ដាលថៃប្រកាសពីទុនបម្រុងជារូបិយប័ណ្ណបរទេសតម្កល់បានអស់ស្ទើរតែ១០០%។ ផលប៉ះពាល់ធ្ងន់ធ្ងរនៃវិបត្តិហិរញ្ញវត្ថុអាស៊ីបានធ្វើឱ្យ​ផលិតផលក្នុងស្រុកសរុប (GDP)​ បន្តធ្លាក់ចុះចន្លោះពី ៥,៨% ទៅ ១៣,៧% នៅឆ្នាំ១៩៩៨ នៅអាស៊ី។ យោងតាមរបាយការណ៍របស់កិច្ចប្រជុំកំពូលស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ UNCTAD...

ព្រែកជីកស៊ុយអេ ការឆ្លងកាត់ព្យុះភ្លៀងភូមិសាស្ត្រនយោបាយ និងអនាគតមិនអាចស្មានបាន

ព្រែកជីកស៊ុយអេ(Suez Canal) គឺជាច្រកទ្វារសមុទ្រដ៏សំខាន់មួយដែលភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ីដែលបង្កើតបានជាស្នាមឆ្នូតមួយផ្ដាច់ផ្ទាំងទ្វីបអាហ្វ្រិកពីអាស៊ីត្រង់ចន្លោះដីទ្វីបរវាងសមុទ្រមេឌីទែរ៉ាណេ(Mediterranean Sea) និងសមុទ្រក្រហម(Red Sea)របស់ប្រទេសអេហ្ស៊ីប។ ផ្លូវនាវាចរដ៏មមាញឹក សម្រាប់ពិភពលោកមួយនេះ បានផ្ដល់ច្រកទ្វារឆ្លងកាត់សមុទ្រក្នុងចម្ងាយខ្លីបំផុតដែលចំណាយពេលតិច  ព្រមទាំងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញ ការធ្វើជំនួញតាមផ្លូវសមុទ្រ និងដំណើរការសេដ្ឋកិច្ចសកលផងដែរ។ ព្រឹត្តិការណ៍ថ្ងៃទី២៣ មីនា ២០២១ កន្លងទៅថ្មីៗ បានបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក ព្រមទាំងធ្វើឱ្យមានការកកស្ទះលើផ្លូវនាវាចរនៃព្រែកជីកស៊ុយអេដែលបណ្តាលមកពីការជាប់គាំងរបស់នាវាដឹកទំនិញខ្នាតយក្ស Ever Given ។ ដំណើរកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹកមួយនេះ តែប៉ុន្មានថ្ងៃសោះ ធ្វើឱ្យនាវាជាច្រើនសម្រេចចិត្តត្រូវប្ដូរទិសដៅវាងទៅជុំវិញទីក្រុងខេបថោន(Cape...

ហេតុអ្វីបានជាប្រេងឆៅពិភពលោកដាំក្បាលចុះនៅឆ្នាំ២០២០

ការរាតត្បាតរបស់ជំងឺកូវិដ១៩ បានបង្កឱ្យមានអស្ថេរភាពទីផ្សារ បង្អាក់ដំណើរការនាំចេញផលិតផល កកស្ទះសង្វាក់ផលិតកម្ម និងការធ្លាក់ចុះតម្រូវការប្រើប្រាស់ ដែលជះផលប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចសាកលទាំងមូល។ ការរីករាលដាលនៃមេរោគកូវីដ១៩បានធ្វើឱ្យមានបម្រែបម្រួលតម្លៃប្រេង​ (oil price volatility) ដែលជាកម្លាំងចលករដ៏សំខាន់បំផុតមួយនៃសេដ្ឋកិច្ច ច្រវាក់ផលិតកម្ម វិស័យដឹកជញ្ជូន ជាពិសេសជះឥទ្ធិពលសេដ្ឋកិច្ចប្រទេសអាស្រ័យលើប្រេង។ គួររំលឹកបន្តិចថា អំឡុងឆ្នាំ ២០១៥-២០១៧ តម្លៃប្រេងពិភពលោកគិតជាមធ្យមប្រហែលជា ៥១ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ប៉ុន្តែតម្លៃប្រេងឆៅនេះធ្លាក់ចុះជាលំដាប់កាលពីអំឡុងខែមីនានិងខែមេសានៅឆ្នាំ ២០២០។ មូលហេតុចម្បងនៃការធ្លាក់ចុះនៃប្រេងនេះគឺដោយសារតែចំនួនប្រេងឆៅមានចំនួនច្រើនលើសលប់ ខណៈដែលតម្រូវការធ្លាក់ចុះ។ តម្រូវការធ្លាក់ចុះគឺដោយសារតែវិបត្ដិកូវីដ១៩...

ទំនាក់ទំនងរវាងតម្លៃប្រេង និងមាស

ប្រេងគឺជាថាមពលមួយយ៉ាងសំខាន់ហើយវាក៏មានឥទ្ធិពលលើវិស័យពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ​ ក៏ដូចជា​វិស័យផ្សេងៗទៀតនៃសេដ្ឋកិច្ចពិភពលោកផងដែរ។ ​ ការប្រែប្រួលនៃតម្លៃប្រេងឆៅអាចធ្វើឱ្យមានផលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចនៃប្រទេសដែលនាំចេញនិងនាំចូលប្រេង ដោយផ្អែកលើនិន្នាការបម្រែបម្រួលតម្លៃប្រេង​ ឬ Oil price volatility។ Oil price volatility ជាភាពប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារក្នុងរយៈពេលកំណត់មួយ។​ យោងតាមរបាយការណ៍វិទ្យាស្ថានថាមពលពិភពលោក Price volatility សំដៅលើភាពប្រែប្រួលនៃតម្លៃរបស់ទំនិញ ហើយនៅពេលដែលតម្លៃមានការឡើងចុះច្រើននៅក្នុងរយៈពេលខ្លីមួយ គេចាត់ទុកស្ថានភាពនេះថាមានលក្ខណៈប្រែប្រួលខ្លាំង ឬ High volatility។ ប្រសិនបើតម្លៃមិនសូវប្រែប្រួលខ្លាំង...

គោលការណ៍សេដ្ឋកិច្ចក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា

ក្រោយពីការជាប់ឆ្នោតរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា សហរដ្ឋអាមេរិកបានកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចដែលមិនទាន់ដោះស្រាយបាន។ នៅក្នុងស្នាដៃនិពន្ធរបស់លោកអូបាម៉ា The Promised Land លោកបានធ្វើទស្សនទានទៅលើបញ្ហាសេដ្ឋកិច្ចអាមេរិករួមជាមួយនឹងគោលការណ៍នយោបាយសេដ្ឋដិច្ចរបស់លោកអំឡុងពេលនោះ។ នៅពេលលោកបារ៉ាក់ អូបាម៉ាឡើងកាន់ដំណែងជាប្រធានាធិបតីដំបូង សហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចប្រទះបញ្ហាច្រើន ហើយលោកបានរៀបចំវិធានការក្នុងការស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ។ ស្ថានភាពពេលនោះសហរដ្ឋអាមេរិកកំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ក្នុងនោះរួមមានវិបត្តិការងារធ្វើឱ្យពលរដ្ឋអាមេរិកបាត់បង់ការងារ បញ្ហាទីផ្សារអចលនទ្រព្យធ្លាក់ចុះជាអតិផរណា ក្រុមហ៊ុនយានយន្តធំៗរបស់អាមេរិកប្រទះវិបត្តិដែលឈានទៅរកការក្ស័យធន និងវិបត្តិប្រព័ន្ធហិរញ្ញវត្ថុជាប់គាំងថែមទៀផង ។ នៅឆ្នាំ ២០០៧ ខណៈពិភពលោកកំពុងប្រទះវិបត្តិហិរញ្ញវត្ថុសកល The 2007-2008 financial...

ទិដ្ឋភាពសេដ្ឋកិច្ចរបស់ TikTok និងបរិបទនយោបាយ

ផ្ដើមពីបណ្ដាញសង្គមសម្រាប់រាំកំសាន្ដនិងច្រៀងដោយមិនបញ្ចេញសម្លេង (Lip-sync) ក្នុងវីដេអូខ្លីៗពាសពេញសកលលោក TikTok ក៏បានក្លាយជាសកម្មភាពសេដ្ឋកិច្ចនិងទីលាននយោបាយ។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ Tiktok គឺដោយសារតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ រួមផ្សំជាមួយបច្ចេកវិទ្យា Interest Graph បានមកពីបច្ចេកទេស A.I ដែលអាចកំណត់ពីមាតិកាដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍តាមរយៈពេលវេលានិងការចូលរួម (engagement) របស់អ្នកប្រើប្រាស់។ មួយវិញទៀត ការផ្លាស់ប្ដូរចំណាប់អារម្មណ៍ពីការទស្សនាវីដេអូដែលមានរយៈពេលវែងបានជួយឱ្យសក្ដានុពលរបស់ TikTok រីកយ៉ាងលឿនដែលមានអ្នកប្រើប្រាស់ជាច្រើនលាននាក់ពាសពេញសកលលោក រាប់ចាប់ពីយុវជនរហូតដល់អ្នកជំនួញក្នុងការពង្រីកទីផ្សារបស់ខ្លួននិងអ្នកនយោបាយជាច្រើនរូប។ TikTok គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance ត្រូវបានបង្កើតឡើងដោយលោក...
spot_img

អត្ថបទពេញនិយម

ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ