Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានការឈានដល់ការឃាត់ខ្លួនលោករ៉ូឌ្រីហ្គោ ឌុយទែតេទៅកាន់តុលាការព្រហ្មទណ្ឌពិភពលោក(ICC)?
The Seed Cambodia
-
March 28, 2025
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ប្រៀបធៀបប្រព័ន្ធនយោបាយរវាងសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស
The Seed Cambodia
-
March 19, 2025
វិចារណកថាថ្ងៃសុក្រ
វិចារណកថាថ្ងៃសុក្រ ៖ គុណតម្លៃយុទ្ធសាស្រ្តនៃសមុទ្រចិនខាងត្បូងចំពោះអាមេរិក និង ចិន
នយោបាយការបរទេស
The Seed Cambodia
-
December 16, 2022
ជម្លោះសមុទ្រចិនខាងត្បូងបានក្លាយទៅជាបញ្ហាដ៏ស្មុគស្មាញសម្រាប់សហគមន៍អន្តរជាតិនាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាក៏បានដាក់គំនាបយ៉ាងខ្លាំងមកកាន់នយោបាយសន្តិសុខអាស៊ាន ដោយហេតុនេះទើបមានការចោទជាសំណួរសម្រាប់អ្នកតាមដានព្រឹត្តិការណ៏អន្តរជាតិមួយថា “តើតំបន់នេះបានផ្តល់នូវគុណតម្លៃយុទ្ធសាស្រ្តអ្វីខ្លះទើបអាមេរិកនិងចិនប្រកួតប្រជែងចង់កាន់កាប់ច្រកសមុទ្រនេះ?”។ ជាដំបូងយើងគួរស្វែងយល់ថា ការទាមទារកម្មសិទ្ធិនៃច្រកជំនួញ ដ៏សំខាន់នេះបានកើតមានឡើងតាំងពីទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះ ហើយរដ្ឋពាក់ព័ន្ធនីមួយៗ (Claimant state)សុទ្ធសឹងតែមានទីតាំងភូមិសាស្រ្តជាប់សមុទ្រនេះ និងមានគោលជំហរខុសៗគ្នា។ នៅពីក្រោយមហិច្ឆតានៃការព្យាយាមដណ្តើមកាន់កាប់ផ្លូវសមុទ្រនេះមានមូលហេតុសំខាន់ៗបួនគឺ ៖ ទី១ ផ្លូវសមុទ្រនេះគីជាច្រកពាណិជ្ជកម្មដ៏សំខាន់បំផុតមួយសម្រាប់ទ្វិបអាស៊ី ដោយតំបន់នេះត្រូវបានគេប៉ាន់ស្មាថា ១/៣ នៃចរន្តពាណិជ្ជកម្មពិភពលោកដែលមានតម្លៃប្រមាណ ៥.៣ ទ្រីលានដុល្លារសហរដ្ឋអាមេរិក ហើយប្រមាណ ៤០% នៃការជួញដូរប្រេងឆៅពិភពលោកបានឆ្លងកាត់តាមផ្លូវនេះជារៀងរាល់ឆ្នាំ នេះបើយោងតាមការស្រាវជ្រាវរបស់ AALEP។...
វិចារណកថាថ្ងៃសុក្រ៖ ការត្រលប់មកវិញជាមួយគ្នា និងការត្រឡប់មកកាន់តែប្រសើរជាមួយកិច្ចប្រជុំG20
នយោបាយការបរទេស
The Seed Cambodia
-
December 2, 2022
ថ្ងៃទី ១៥ និង១៦ ខែវិច្ឆិកា កិច្ចប្រជុំកំពូល (G20) បានរៀបចំកិច្ចប្រជុំជាលើកទី១៧ នៅកោះបាលីក្រោមប្រធានបទ “ត្រលប់មកវិញជាមួយគ្នា ត្រឡប់មកកាន់តែប្រសើរ”(Recover Together, Recover stronger)។ កិច្ចសន្ទនាពហុភាគីនេះត្រូវបានចូលរួមដោយមេដឹកនាំជុំវិញពិភពដែលជាសមាជិក និងប្រទេសដែលអញ្ជើញចូលរួមដើម្បីដោះស្រាយនូវសន្តិសុខអនាគតសេដ្ឋកិច្ច និងវិបុលសុខនៃពិភពលោក បន្ទាប់ពីការប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដោយជំងឺរាតត្បាតកូវីដ-១៩ ផលប៉ះពាល់សន្តិសុខស្បៀងអាហារ និងថាមពលដោយការឈ្លានពានរបស់ប្រទេសរុស្សី។ កិច្ចប្រជុំកំពូល G20គឺជាវេទិកាថ្នាក់អន្តរជាតិដែលមានសមាជិកជាប្រទេសចំនួន១៩ ដែលជាប្រទេសសេដ្ឋកិច្ចកម្រិតខ្ពស់ ក្នុងឆ្នាំ១៩៩៩ និងជាមួយសហគមន៍អឺរ៉ុប។ ...
វិចារណកថាថ្ងៃសុក្រ៖ ជោគជ័យនិងបរាជ័យដំណាលគ្នារបស់កិច្ចប្រជុំ COP27
នយោបាយការបរទេស
The Seed Cambodia
-
November 25, 2022
គ្រោះមហន្តរាយធម្មជាតិបណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ផលប៉ះពាល់បណ្ដាលមកពីបម្រែបម្រួលអាកាសធាតុកាន់តែធំធេងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ប្រទេសឥណ្ឌាបានខាតបង់ប្រាក់ប្រមាណ ១៣,៨ ប៊ីលានដុល្លារអាមេរិកដោយសាររលកកំដៅ គ្រោះរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ។ នៅឆ្នាំ២០១៩ ទឹកជំនន់ និងការបាក់ដីនៅប្រទេសចិនបានប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចិនជាង ៦ លាននាក់ ក្នុងនោះស្លាប់ ៩១ នាក់ និងខាតបង់អស់ប្រហែលជា ៣...
វិចារណកថាថ្ងៃសុក្រ៖ ដំណើរឆ្ពោះទៅរកសមាជិកទី ១១ របស់អាស៊ាន
នយោបាយការបរទេស
The Seed Cambodia
-
November 18, 2022
ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ត្រូវបានបញ្ចប់ជាមួយនឹងផ្លែផ្កានិងសេចក្ដីសម្រេចជាច្រើនដ៏គួរឱ្យចំណាប់អារម្មណ៏។ លទ្ធផលមួយក្នុងចំណោមនោះគឺការអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកទី១១នៃអាស៊ាន “ជាគោលការណ៏” ហើយផ្តល់ឋានៈជាអ្នកអង្កេតការណ៏ដែលអនុញ្ញាតឱ្យទីម័រឡស្តេចូលរួមក្នុងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗរបស់អាស៊ានចាប់ពីពេលនេះតទៅ។ ពាក្យថា “ជាគោលការណ៏” មិនមែនមានន័យថាអនុញ្ញាតឱ្យទីម័រឡេស្តេចូលជាសមាជិកពេញលេញផ្លូវការនោះទេតែវាជាភ្លើងខៀវដែលបញ្ជាក់ប្រាប់ថាអាស៊ានប្រាកដនឹងទទួលយកទីម័រឡេស្តេនាពេលអនាគត។ ទោះបីជាមិនមែនជាសមាជិកផ្លូវការក៏ពិតមែន ប៉ុន្តែវាបានបញ្ជាក់ភាពជោគជ័យអំពីការខិតខំប្រឹងប្រែងរបស់ទីម័រក្នុងរយៈពេលជាង១០ឆ្នាំ និងប្រូបាបដែលអាស៊ានមានសមាជិកទី១១មានខ្ពស់ជាងមុន។ ការព្យាយាមអស់រយៈពេលមួយទស្សវត្សជាងរបស់ទីម័រឡេស្តេ កាលពីឆ្នាំ២០១១ ទីម័រឡេស្តេបានដាក់ពាក្យស្នើសុំចូលជាសមាជិករបស់អាស៊ានហើយស្ម័គ្រចិត្តគ្រប់បែបយ៉ាងក្នុងការកសាងប្រទេសរបស់ខ្លួនយ៉ាងណាឱ្យបានគ្រប់គ្រាន់ទៅតាមលក្ខណៈវិនិច្ឆ័យដែលអាស៊ានបានដាក់ជូន។ គួររំលេចបន្តិចថា ធម្មនុញ្ញអាស៊ានកំណត់លក្ខណៈវិនិច្ឆ័យចំនួនបួនសម្រាប់សមាជិកភាពដែលមានដូចជា ១. ទីតាំងភូមិសាស្ត្រ ២. ការទទួលស្គាល់ដោយរដ្ឋសមាជិកផ្សេងទៀត ៣. កិច្ចព្រមព្រៀងគោរពតាមធម្មនុញ្ញអាស៊ាន សមត្ថភាព និង ៤....
វិចារណកថាថ្ងៃសុក្រ៖ គោលនយោបាយ mini-budget ទាញសេដ្ឋកិច្ចអង់គ្លេសឱ្យធ្លាក់ក្នុងវិបត្ដិ
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
November 11, 2022
នៅក្នុងអំឡុងពេលថ្មីៗនេះ ចក្រភពអង់គ្លេសកំពុងតែពើបប្រទះជាមួយនឹងវិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយដែលបានបណ្តាលឱ្យតម្លៃរូបិយប័ណ្ណ «ផោន» របស់អង់គ្លេសបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសដាក់ចេញនូវគោលនយោបាយ «ថវិការខ្នាតតូច» (mini-budget)។ គោលនយោបាយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ដោយសារតែវាមិនត្រឹមតែបានធ្វើឱ្យប៉ះពាល់ទៅនឹងតម្លៃប្រាក់ផោននោះទេ ប៉ុន្តែវាបានធ្វើឱ្យតម្លៃអតិផរណានៅក្នុងចក្រភពអង់គ្លេសកើនឡើងកាន់តែខ្ពស់ផងដែរ។ នៅក្នុងអត្ថបទនេះដែរយើងនឹងក្រលេកមកមើលអំពីអ្វីទៅជាគោលនយោបាយ«ថវិការខ្នាតតូច»ដែលបានដាក់ចេញ និង ផលប៉ះពាល់នៃគោលនយោបាយនេះ។ តើអ្វីទៅគោលនយោបាយ «ថវិការខ្នាតតូច» របស់រដ្ឋាភិបាលអង់គ្លេស? គោលនយោបាយ«ថវិការខ្នាតតូច»នេះគឺជាគោលនយោបាយសារពើពន្ធដែលបានបង្កើតឡើងដោយរដ្ឋាភិបាលថ្មីថ្មោងរបស់អតីតនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេសគឺលោកស្រី Liz Truzz ដែលមានលោក Kwasi Kwarteng ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ជាអ្នកដែលបានចូលរួមក្នុងការបង្កើតគោលនយោបាយនេះ។ គោលនយោបាយនេះដែរត្រូវបានប្រកាសនៅថ្ងៃទី២៣...
ហេតុអ្វីលោក ស៊ី ជីនពីង ជាបុរសដ៏មានឥទ្ធិពលនៅលើពិភពលោក?
នយោបាយការបរទេស
The Seed Cambodia
-
November 4, 2022
ឈានចូលវ័យ ៦៩ ឆ្នាំ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានក្លាយជាឥស្សរជននយោបាយដ៏មានឥទ្ធិពលម្នាក់នៅក្នុងបរិបទនយោបាយផ្ទៃក្នុង និងនៅលើឆាកអន្តរជាតិ។ ជាមេដឹកនាំបង្គោលរបស់បក្សកុម្មុយនីស្ដីចិន ប្រធានាធិបតីរូបនេះ បានធ្វើបរិវត្តកម្មប្រទេសខ្លួន ប្រែក្លាយពីប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច និងឥទ្ធិពលភូមិសាស្ត្រនយោបាយស្ដួចស្ដើង ទៅជាប្រទេសមហាអំណាចដែលរះត្រដែតឡើង ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការបរទេស។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីសមាជជាតិលើកទី២០ របស់បក្សកុម្មុយនីស្ដចិនត្រូវបានបញ្ចប់ទៅ លោក...
សេដ្ឋកិច្ចនៃសហរដ្ឋអាមេរិកពីហានិភ័យមកកាន់សភាពល្អ
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
October 31, 2022
កត្តារំខានសំខាន់ៗដូចជាការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ១៩ និងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាច្រើននៅលើសកលលោកធ្លាក់ទៅក្នុងភាពមិនប្រាកដប្រជា រាប់បញ្ចូលទាំងប្រទេសដែលជាមហាអំណាចសេដ្ឋកិច្ចដូចជាចិន ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបដែលបានជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ច ឬកំពុងតែឆ្ពោះទៅរកបញ្ហាសេដ្ឋកិច្ច។ យ៉ាងណាមិញ ទោះបីជាស្ថិតនៅក្នុងបរិបទដ៏យ៉ាប់យឺនដូចនេះក្តី ក៏សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅតែរក្សាបាននូវភាពរឹងមាំ ទោះបីជាការអភិវឌ្ឍមិនសម្រេចបានដូចការរំពឹងទុកមួយរយភាគរយ ក៏នៅតែមានសូចនាករសំខាន់ៗមួយចំនួនបានចង្អុលបង្ហាញពីភាពល្អប្រសើររបស់សេដ្ឋកិច្ចប្រទេសនេះ។ ភាពចម្រូងចម្រាសជុំវិញបញ្ហាវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក សេដ្ឋវិទូកម្រនឹងដឹងថាវិបត្តិសេដ្ឋកិច្ចបានចាប់ផ្ដើមពីពេលណាមកណាស់ ព្រោះពេលខ្លះទាល់តែជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចទើបដឹងថាវាបានកើតឡើងហើយ ឬពេលខ្លះទៀតទាល់តែវិបត្តិ សេដ្ឋកិច្ចនោះបានបញ្ចប់ទៅវិញទើបដឹងថាខ្លួនបានឆ្លងកាត់វារួចហើយ។ នៅពេលដែលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះផ្ទួនៗជាប់គ្នានៅក្នុងពីរត្រីមាសដំបូង និងជួបប្រទះនឹងអត្រាអតិផរណាខ្ពស់ហួសហេតុ វាបានបង្កឱ្យមានការព្រួយបារម្ភជាច្រើនថាសហរដ្ឋអាមេរិកកំពុងតែធ្លាក់ចូលទៅក្នុងការជាប់គាំងនៃសេដ្ឋកិច្ច (Economic Recession)។ ប៉ុន្តែការកំណត់និយមន័យឱ្យការជាប់គាំងសេដ្ឋកិច្ច នេះគឺមិនមាននិយមន័យគោលមួយទេ។ ជាក់ស្តែង ការិយាល័យស្រាវជាវសេដ្ឋកិច្ចជាតិ (National...
ហេតុអ្វីបានសហភាពអឺរ៉ុបអាចជាតំបន់មានកំណើនសេដ្ឋកិច្ចយឺតជាងគេ?
នយោបាយការបរទេស
The Seed Cambodia
-
October 21, 2022
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដែលបង្ករដោយជំងឺកូវីដ១៩មក ប្រទេសនៅក្នុងសហភាពអឺរ៉ុបក៏បានមកពើបប្រទះជាមួយនឹងវិបត្តិថ្មីមួយគឺការកើនឡើងនៃអត្រាអតិផរណាដែលបង្ករឡើងដោយសារតែសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី។ អត្រាអតិផរណានៅក្នុងតំបន់លុយអឺរ៉ូបានបន្តកើនឡើងរហូតមកដល់ ៩.៩% ប្រសិនបើគិតមកទល់ខែកញ្ញា ឆ្នាំ២០២២ ដែលអត្រានេះបានកើនឡើងជិត ១% បើធៀបជាមួយទិន្នន័យកាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងអត្ថបទនេះយើងនឹងមកស្វែងយល់អំពីបញ្ហាដែលបណ្តាលឱ្យតម្លៃអតិផរណារបស់ប្រទេសជាច្រើននៅក្នុងតំបន់ប្រាក់អឺរ៉ូកើនឡើង ការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបជាពិសេសគឺលើតំបន់រូបិយប័ណ្ណអឺរ៉ូ ជាមួយនឹងការឆ្លើយតបរបស់ធនាគារកណ្តាលអឺរ៉ុប។ ការកើនឡើងនៃអត្រាអតិផរណា ថ្វីត្បិតតែមានការប្រើប្រាស់នូវរូបិយបណ្ណរួមគ្នាគឺប្រាក់អឺរ៉ូ ប្រទេសដែលជាសមាជិកនៅក្នុងតំបន់នេះគឺមានតម្លៃអតិផរណាខុសៗគ្នា។ ហេតុផលដែលបណ្តាលឱ្យមានអត្រាអតិផរណាខុសៗពីគ្នានេះគឺបណ្តាលមកពីតម្លៃនៃទំនិញ និង លំនាំនៃការចំណាយរបស់ប្រជាជន និង លំនាំសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងនោះខុសៗគ្នា ដូច្នេះហើយទើបផលប៉ះទង្គិចដែលបង្កដោយសង្គ្រាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក៏ខុសគ្នាទៅតាមនោះដែរ។ ការកើនឡើងនូវតម្លៃប្រេង និង ថាមពលគឺជាកត្តាមួយដែលជំរុញឱ្យមានការឡើងថ្លៃនូវតម្លៃទំនិញ ដែលជាលទ្ធផលបណ្តាលឱ្យអត្រាអតិផរណាកើនឡើង។...
កូរ៉េខាងជើងបាញ់មីស៊ីលសាកល្បងរំលងដំបូលផ្ទះជប៉ុន
នយោបាយការបរទេស
The Seed Cambodia
-
October 14, 2022
ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៨០ កូរ៉េខាងជើងបានបាញ់មីស៊ីលសាកល្បងចំនួនប្រមាណជា ២៤២ ដង រួចមកហើយ ក្នុងនោះ ឆ្នាំ២០២២ មានចំនួននៃការបាញ់សាកល្បងច្រើនជាងគេ គឺរហូតដល់ទៅ ៤១ ដង គិតត្រឹមថ្ងៃទី៧ ខែតុលា។ ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយបំផុតចុងក្រោយបង្អស់ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលជាការបាញ់បង្ហោះរំលងដែនអាកាសរបស់ប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះបានជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋជប៉ុនទាំងអស់ស្វែងរកកន្លែងជ្រកកោន...
ទំនាក់ទំនងឥណ្ឌាជាមួយមហាអំណាច
នយោបាយការបរទេស
The Seed Cambodia
-
September 30, 2022
ការប្រែប្រួលនៃបរិបទពិភពលោករួមមាន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចនិងបច្ចេកវិទ្យាបានធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ពីរបត់នយោបាយការបរទេសរបស់លោកNarendra Modiទៅលើប្រទេសមហាអំណាចរួមមានរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ បើទោះបីជាប្រទេសឥណ្ឌាបានដាក់យុទ្ធសាស្ត្រឯករាជ្យ ប្រកាន់គោលជំហរមិនចូលបក្សសម្ព័ន្ធ ក៏ប៉ុន្តែឥណ្ឌានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកModiបានជ្រើសយកយុទ្ធសាស្ត្រពហុបក្សសម្ព័ន្ធមកអនុវត្តមានន័យថាឥណ្ឌាអាចនឹងចងមិត្តជាមួយគ្រប់បណ្តាប្រទេសឱ្យតែកាលៈទេសៈបម្រើផលប្រយោជន៍ដល់ឥណ្ឌា។ ហេតុនេះហើយ សប្តាហ៍នេះយើងនឹងមកសិក្សាពីទំនាក់ទំនង របស់ឥណ្ឌាឆ្លើយតបទៅនឹងប្រទេសរុស្ស៊ី ចិន និង សហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរទំនាក់ទំនងរវាងឥណ្ឌានិងរុស្ស៊ី ជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ីនិងឥណ្ឌានៅក្នុងកិច្ចសហប្រតិបត្តិការសៀងហៃ(SCO)កាលពីខែកញ្ញានេះ បានបង្ហាញពីភាពតានតឹងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈពេលដែលលោកNarendra Modiបានសម្តែងភាពមិនពេញចិត្តរបស់ខ្លួនជាសាធារណៈចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលោក Modi បានលើកឡើងថា “ពេលនេះមិនមែនជាពេលធ្វើសង្រ្គាមទេ...
ហេតុអ្វីបានជាលុយបាតថៃហើមដល់ជាង ៣៧ ក្នុង ១ ដុល្លារអាមេរិក?
វិចារណកថាថ្ងៃសុក្រ
The Seed Cambodia
-
September 23, 2022
លុយហើមគឺជាក្រៀមភាសាដែលប្រជាពលរដ្ឋយើងសព្វថ្ងៃឧស្សាហ៍ប្រើប្រាស់ក្នុងការសម្គាល់រូបិយវត្ថុមួយបានធ្លាក់ថ្លៃបើធៀបជាមួយលុយដុល្លារអាមេរិក។ ជាក់ស្ដែង លុយបាតដែលជារូបិយវត្ថុរបស់ប្រទេសថៃ និងធ្លាប់ត្រូវបានអ្នកជំនាញវាយតម្លៃខ្ពស់បានដាំក្បាលចុះបន្តិចម្ដងៗរាប់ចាប់ពីវត្ដមានកូវីដ១៩បានកើតឡើង ហើយបន្តចុះដល់ ៣៧ បាតក្នុងមួយដុល្លាអាមេរិក។ គួររំលឹកបន្តិថា ជាទូទៅលុយបាតមានតម្លៃល្បាក់ពី ៣០-៣៣ ក្នុងមួយដុល្លារអាមេរិកប៉ុណ្ណោះ ហើយតម្លៃលុយបាតបច្ចុប្បន្នគឺស្ថិតក្នុងសភាពទាបបំផុតក្នុងរយៈពេលជាង ១៦ ឆ្នាំ។ ដូចនេះ តើកត្តាអ្វីដែលធ្វើឱ្យលុយបាតធ្លាក់ថ្លៃ? ស្ថានភាពសេដ្ឋកិច្ចពិភពលោកហាក់ដូចនៅកណ្ដាលសាគរ បើរាប់ចាប់ពីឆ្នាំ២០២០មក សេដ្ឋកិច្ចពិភពលោកបានជួបប្រទះនូវព្រឹត្ដិការណ៍ក្ងានខ្មៅ (Black Swan) ជាច្រើនលើកដែលរាប់ចាប់ពីវត្ដមាននៃកូវីដ១៩ រហូតមកដល់ការសម្រេចចិត្ដឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងគ្រហុកអតិផរណា។ វិបត្ដិថាមពលដែលកើតឡើងចាប់ពីពាក់កណ្ដាលឆ្នាំ២០២១ និងសង្គ្រាមសេដ្ឋកិច្ចរវាងប្រទេសរុស្ស៊ីនិងលោកខាងលិចក៏បានធ្វើឱ្យប្រភពថាមពលដែលមានដូចជាប្រេងឥន្ធនៈ...
អង្គការដែលបរាជ័យក្នុងការទប់ស្កាត់មនោគមវិជ្ជានៅអាស៊ី (អង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (Southeast Asia Treaty Organization))
នយោបាយការបរទេស
The Seed Cambodia
-
September 19, 2022
ក្រោយពីសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ ពិភពលោកក៏បានចាប់ផ្តើមនៅសករាជថ្មីនៃការទទួលឯករាជ្យរបស់ប្រទេសដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសធំៗ។ ហើយបន្ទាប់មក សង្គ្រាមមួយទៀតបានកើតឡើងនោះគឺសង្គ្រាមមនោគមវិជ្ជាដែលយើងបានស្គាល់ថាជាសង្រ្គាមត្រជាក់ ចាប់ផ្ដើមនៅឆ្នាំ១៩៤៧។ សង្គ្រាមនេះគឺបានកើតឡើងដោយសារការប្រកួតប្រជែងនៃមនោគមវិជ្ជារបស់ប្រទេសមហាអំណាចធំៗ និងជាប្រទេសឈ្នះសង្គ្រាមលោកលើកទី២ចំនួនពីរ ដែលរះឡើងជំនួសប្រទេសអាណានិគមចាស់ដែលមានបារាំងនិងអង់គ្លេសគឺ សហរដ្ឋអាមេរិក និងសហភាពសូវៀត។ ការប្រកួតប្រជែងនេះមិនសំដៅទៅលើការដាក់អាណានិគមគ្រប់គ្រងប្រទេសណាទៀតទេ ប៉ុន្តែគឺជាការប្រកួតប្រជែងលើមនោគមវិជ្ជារវាងលទ្ធិសេរីនិយមនិងលទ្ធិកុម្មុយនីស្ដជុំវិញពិភពលោកវិញម្តង។ សង្គ្រាមត្រជាក់បានធ្វើឱ្យពិភពលោកបែងចែកជាពីរ និងជាសង្គ្រាមដែលធ្វើឲប្រទេសមួយចំនួនធំដែលទើបទទួលបានឯករាជ្យធ្លាក់ចូលសង្រ្គាមស៊ីវិលដោយសារការប្រជែងនៃមនោគមន៍សេរីនិងកុម្មុយនីស្ត។ អង្គការសម័្ពន្ធយោធាជាច្រើនក៏ត្រូវបានបង្កើតច្រើនផងដែរនាសម័យនោះ ដូចជាអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) របស់សហរដ្ឋអាមេរិចនិងអឺរ៉ុបខាងលិចដើម្បីការពារសម្ព័ន្ធមិត្ត និងរាំងខ្ទប់ការរីករាលដាលលទ្ធិកុម្មុយនីស្ដចូលតំបន់នេះ និងកិច្ចព្រមព្រៀងវ៉ាសូវី (Warsaw pact) ដែលមានសហភាពសូវៀតជាបងធំ និងបណ្ដាប្រទេសនៅប៉ែកអឺរ៉ុបខាងកើតដែលអនុវត្តលទ្ធិកុម្មុយនីស្ដ។ ក្នុងនោះដែរ យើងក៏បានឃើញថាក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មានអង្គការសម្ព័ន្ធភាពយោធាមួយ...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ