Facebook
Instagram
Telegram
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
ការស្វែងរក
The SEED
គ្រាប់ពូជកម្ពុជា
"ថង់ប្រាជ្ញារបស់កម្ពុជា ដឹកនាំដោយគ្រាប់ពូជរបស់កម្ពុជា"
The SEED
គ្រាប់ពូជកម្ពុជា
រកអត្ថបទ
ស្វែងរក
នយោបាយការបរទេស
សេដ្ឋកិច្ច
បច្ចេកវិទ្យា
ច្បាប់និងធុរកិច្ច
សង្គមនិងវប្បធម៌
អំពីយើង
ចង់ដឹងពីយើង
ក្រុមការងាររបស់យើង
នយោបាយការបរទេស
វិចារណកថាថ្ងៃសុក្រ៖ ឥទ្ធិពលនៃភាពជាដៃគូជិតស្និទ្ធរវាងចិន និងវៀតណាមលើសេដ្ឋកិច្ចវៀតណាម
The Seed Cambodia
-
October 25, 2024
នយោបាយការបរទេស
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រព័ន្ធកូតាការងារនៅប្រទេសបង់ក្លាដេស
The Seed Cambodia
-
September 6, 2024
នយោបាយការបរទេស
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) តាក់តែងដើម្បីតែលម្អក្រដាស ស តែប៉ុណ្ណោះឬ?
នយោបាយការបរទេស
The Seed Cambodia
-
January 18, 2024
ពិភពលោកបានទទួលរងការគម្រាមកំហែងដោយសារអាវុយនុយក្លេអ៊ែរអស់ជាច្រើនទសវត្ស នេះជាលទ្ធផលនៃការប្រកួតប្រជែងផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច ហួសហេតុរបស់ប្រទេសអ្នកមាន ហើយវាបានជះឥទ្ធិពលពាសពេញពិភពលោក។ ជាសក្ខីភាពគឺសង្រ្គាមលោកលើកទី១ និង សង្រ្គាមលោកលើកទី២ (ប្រជាជនចន្លោះប្រមាណ ៥០ ទៅ៧០ បានស្លាប់)ពិសេសជប៉ុនដែលបានរងគ្រោះដោយសារគ្រាប់បែកអាតូមិកនៅក្នុងឆ្នាំ១៩៤៥ ជារូបភាពនៃការចងចាំរបស់ពិភពលោកតែម្ដង។ ម្យ៉ាងវិញទៀត គេមិនដែលបំភ្លេចសង្រ្គាមត្រជាក់ដែលជាយុគសម័យប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរ (Nuclear Arms Race) ដែលពេលនោះមានភាពតឹតតែងជាខ្លាំងនោះទេ។ ក្នុងបំណងចង់ធានាសុវត្ថិភាពពិភពលោកអង្គការសហប្រជាជាតិខឹតខំប្រឹងប្រែង បង្កើតនូវសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលបានចូលជាធរមានកាលពី ខែមករា ឆ្នាំ២០២១...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ របត់ថ្មីនៃគោលនយោបាយសន្តិសុខជាតិហ្វីលីពីន
នយោបាយការបរទេស
The Seed Cambodia
-
December 1, 2023
មហិច្ឆតាពង្រឹងស្វ័យភាពយុទ្ធសាស្ត្ររវាងមហាអំណាចចិននិងអាមេរិកនាសមុទ្រចិនខាងត្បូងបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសហ្វីលីពីនដោយខ្លួនធ្លាប់មាននូវអតីតកាលបង្ហូរឈាមយ៉ាងជូរចត់ធ្លាក់ចូលក្នុងជម្លោះអនុត្តរភាពសង្រ្គាមត្រជាក់ម្តងរួចទៅហើយ។ ដោយក្តីព្រួយបារម្ភនេះឥរិយាបថការពារជាតិប្រទេសហ្វីលីពីននៅតំបន់សមុទ្រខាងកើតរបស់ខ្លួនហាក់មានការប្រែប្រួលគួរឲ្យកត់សម្គាល់មួយរយៈពេលចុងក្រោយនេះ។ មូលហេតុខ្លះៗដែលបង្កជាកង្វល់ទៅដល់សាធារណរដ្ឋហ្វីលីពីននោះរួមមានដូចជាកាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣ ក្រសួងធនធានរ៉ែនៃសាធារណរដ្ឋប្រជាមានិតចិនដាក់ចេញនូវរូបភាពផែនទីសមុទ្រចិនខាងត្បូងថ្មីមួយ ដែលអ្នកវិភាគអន្តរជាតិដាក់ឈ្មោះថា “10 Dash Line” ដោយមានរាងជាអក្សរUនោះវាបានប៉ះពាល់ទៅលើបូរណភាពទឹកដីតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសអាស៊ីអាគ្នេយ៍បួនរួមមានវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន និងក្នុងរយៈកាលប៉ុន្មានខែចុងក្រោយនេះ ចិន និង ហ្វីលីពីនបានប្រឈមមុខដាក់គ្នាយ៉ាង ខ្លាំងនៅឯប្រជុំកោះ Spratly និងច្រាំងថ្ម Scarborough រហូតដល់មានការក្លែងខ្លួនពីសំណាក់ឆ្មាំសមុទ្រហ្វីលីពីនធ្វើជាអ្នកនេសាទដើម្បីដករបាំងបណ្តែតទឹកចេញដោយជោគជ័យនៅឯតំបន់ជម្លោះថ្មប៉ប្រះទឹកមួយដែលមានសភាពតានតឹងខ្លាំងក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីលចោទថាត្រូវបានដំឡើងដោយចិន ដើម្បីរារាំងប្រជាជន ហ្វីលីពីនពីការចូលទៅនេសាទ...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ប្រតិកម្មអាស៊ានជុំវិញសង្រ្គាមហាម៉ាសនិងអ៊ីស្រាអែល
នយោបាយការបរទេស
The Seed Cambodia
-
December 1, 2023
បញ្ហាអ៊ីស្រាអែលនិងប៉ាលេស្ទីន គឺជាបញ្ហាមួយដែលស្មុគស្មាញក្នុងពិភពលោកសំរាប់ធ្វើការដោះស្រាយដើម្បីស្វែងរកការបញ្ចប់សង្គ្រាមនិងសន្តិវិធី។ ជម្លោះមួយនេះមិនមែនត្រឹមតែមានកង្វល់ក្នុងតំបន់មជ្ឈឹមបូព៌ានោះទេ គឺវាមានឥទ្ធិពលទៅកាន់ពិភពលោកតែមួយម្តងសូម្បីតែសហរដ្ឋអាមេរិចនិងកិច្ចប្រជុំក្នុងអង្គការសហប្រជាជាតិតែម្តង។ ពិភពលោកកំពុងតែជួបប្រទះរឿងបញ្ហាសង្គ្រាមអ៊ុយក្រែនមិនទាន់ដាច់ស្រឡះ ស្រាប់តែបញ្ហានៅប្រទេសអ៊ីស្រាអែលបានកើតឡើងសាជាថ្មីដោយការវាយប្រហារពីពួកហាម៉ាសចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ បើក្រឡេកមើលអាស៊ានដែលជាអង្គការក្នុងតំបន់មួយវិញ ទោះមិនបានចេញសេចក្តីថ្លែងការណ៍រួមពេលសង្រ្គាមកើតឡើង តែពួកគេបានដាក់បញ្ហានៅមជ្ឈឹមបូព៌ាជាការព្រួយបារម្ភចំពោះជម្លោះមួយនេះនៅសេចក្តីថ្លែងការណ៍បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងឆ្នាំ២០២៣នេះ មុនសង្គ្រាមកើតឡើងទៅទៀត។ តើសមាជិកអាស៊ាននិងអាស៊ានមានប្រតិកម្មដូចមេ្តចខ្លះលើបញ្ហានេះ? សមាជិកអាស៊ាននិងទំនាក់ទំនងការទូតរវាងប៉ាលេស្ទីននិងអ៊ីស្រាអែល អាស៊ានគឺជាក្រុមប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយជាអង្គការក្នុងតំបន់មួយដែលពិភពលោកមិនអាចមើលរំលងបាន។ សមាជិកទាំង១០របស់អាស៊ាន ខ្លះមានទំនាក់ទំនងការទូតជាមួយតែអ៊ីស្រាអែល ខ្លះទៀតគាំទ្រតែប៉ាលេស្ទីន និងប្រទេសខ្លះទៀតទទួលស្គាល់ហើយមានទំនាក់ទំនងការទូតជាមួយភាគីទាំងពីរ។ ក្នុងអាស៊ាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិងប្រ៊ុយណេដែលសុទ្ធជាប្រទេសដែលកាន់សាសនាអ៊ីស្លាមគឺពួកគេគាំទ្រលើប៉ាលេស្ទីនក្នុងឆាកអន្តរជាតិនិងមិនមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនោះទេ។ ចំណែកប្រទេសចំនួនពីរគឺសឹង្ហបុរីនិងមីយ៉ាន់ម៉ាមានទំនាក់ទំនងការទូតជាមួយតែអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ឯប្រទេសសមាជិកដែលនៅសេសសល់គឺពួកគេមានទំនាក់ទំនងការទូតនិងទទួលស្គាល់ភាគីប៉ាលេស្ទីននិងអ៊ីស្រាអែល។ មូលហេតុដែលមានសមាជិកខ្លះទទួលស្គាល់តែម្ខាងនិងទទួលស្គាល់ទាំងសងខាង ព្រោះផ្អែកលើគោលនយោបាយរៀងៗខ្លួនក៏មានធាតុសាសនានិងប្រវត្តិសាស្រ្តចូលរួមផងដែរដូចជា ការទទួលស្គាល់ប៉ាលេស្ទីនតែម្ខាងពីសំណាក់ម៉ាឡេស៊ី ឥណ្ឌូនេស៊ីនិងប្រ៊ុយណេគឺផ្អែកលើពួកគេគឺជាប្រទេសកាន់សាសនាអ៊ីស្លាមដូចទៅនឹងប៉ាលេស្ទីនដែរ...
វិចារណកថាថ្ងៃសុក្រ៖ តើបេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ីមួយរូបណានឹងអាចកាន់តំណែងបន្ទាប់ពីការបោះឆ្នោតនាឆ្នាំ ២០២៤ ខាងមុខនេះ?
នយោបាយការបរទេស
The Seed Cambodia
-
November 17, 2023
នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នាពេលខាងមុខនេះ ប្រទេសឥណ្ឌូណេស៊ីនឹងរៀបចំការបោះឆ្នោតមួយថ្ងៃដ៏ធំបំផុតប្រចាំប្រទេស ដើម្បីជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី រួមជាមួយនឹងតំណាងជិត ២០០០០ នាក់ទៅកាន់សភាជាតិ ខេត្ត និងស្រុកពីក្រុមបេក្ខជនមួយភាគបួនលាននាក់។ នាពេលបោះឆ្នោតខាងមុខនេះនឹងមានបេក្ខជនបីរូបដែលកំពុងប្រជែងគ្នា ដើម្បីបន្តតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាចដោយលោក Jokowi Widodo ហើយលោកក៏នឹងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរបស់លោកនៅខែតុលា ឆ្នាំ២០២៤ ហើយក៏ជាពេលប្រធានាធិបតីថ្មីនឹងចូលមកកាន់តំណែង។ ការបោះឆ្នោតនាពេលខាងមុខនេះទៀតសោតក៏បានក្លាយជាប្រធានបទក្នុងការវែកញែកថាបេក្ខជនប្រធានាធិបតីមួយរូបណាដែលនឹងចូលមកកាន់តំណែងជាប្រធានាធិបតីនាខែតុលា ឆ្នាំ...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមឬយ៉ាងណា? ចំពោះការវាយបកយ៉ាងដំណំលើក្រុមហាម៉ាស
នយោបាយការបរទេស
The Seed Cambodia
-
November 3, 2023
ទីណាមានសង្រ្គាម ទីនោះមានការបង្ហូរឈាម ទីណាមានសង្រ្គាម ទីនោះមានភាពសោកសៅនិងសេចក្ដីវិនាសអន្ដរាយ។ បើយើងមិនបញ្ឈប់សង្រ្គាមទេ សង្រ្គាមនឹងបញ្ចប់យើង។ ប្រជាជននៅលើពិភពលោករមែងចង់បាន សេចក្ដីសុខ សន្ដិភាព និងរួមរស់នៅជាមួយគ្នាដោយសេចក្ដីស្រឡាញ់ គ្មានការរើសអើង ស្អប់ខ្ពើម។ ចុះតើហេតុអ្វីបានជាសង្រ្គាមតែងតែកើតមាននៅលើសកលលោកយើង? តើវាជាជម្រើស ឬបំណងក្នុងការបង្តើតសង្រ្គាម? ថ្មីៗនេះនៅតំបន់មជ្ឍឹមបូព៌ាមានសង្រ្គាមកើតឡើងរវាងក្រុមភេរវកម្មហាម៉ាស(ចលនាអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស) និងអ៊ីស្រាអែល ដែលរឿងនេះបណ្ដាលឲ្យមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ព្រមទាំងធ្វើការវិនិច្ឆ័យចំពោះសកម្មភាពភាគីទាំងពីរ គឺរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហាម៉ាស។ យ៉ាងណាក៏ដោយគេមិនទាន់ឃើញដំណោះស្រាយបញ្ចប់សង្រ្គាមនេះទេរហូតទល់ពេលនេះ ភាគីទាំងពីរនៅតែបន្ដបាញ់មីស៊ីលទៅវិញទៅមក និងចាប់ពលរដ្ឋស្លូតត្រង់ជាចំណាប់ខ្មាំងដែលភាគច្រើនជាស្ដ្រី និងកុមារ។...
វិចារណកថាថ្ងៃសុក្រ៖ ការកើនកម្តៅទំនាក់ទំនងរវាងកាណាដានឹងឥណ្ឌាចំពោះឃាតកម្មលើមេដឹកនាំសាសនាស៊ីក្ខ
នយោបាយការបរទេស
The Seed Cambodia
-
October 20, 2023
កាណាដានិងឥណ្ឌាសុទ្ធតែជាប្រទេសធំៗនៅក្នុងសាកលលោកនិងជាប្រទេសលទិ្ធប្រជាធិបតេយ្យសំខាន់ៗផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែប្រទេសទាំងពីរបានជួបនូវវិបត្តិការទូតមួយបានកើតឡើង ព្រោះតែការស្លាប់របស់មេដឹកនាំសាសនាស៊ីក្ខដ៏សំខាន់ម្នាក់នៅក្នុងប្រទេសកាណាដាគឺលោក Hardeep Singh Nijjar។ ការស្លាប់របស់លោកត្រូវបានអាជ្ញាធរកាណាដាបានបើកការស៊ើបអង្កេតយ៉ាងតឹងរឹង ហើយបានបញ្ជាក់មានការជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌាផងដែរ។ នេះហើយគឺជាការចាប់ផ្តើមឲ្យមានភាពតានតឹងក្នុងវិស័យការទូតរបស់ប្រទេសទាំងពីររហូតឈានដល់ការកោះហៅមន្រ្តីទូតទៅសួរនាំនិងបណ្តេញមន្ត្រីការទូតខ្លះចេញពីប្រទេសទាំងពីរធ្វើដាក់គ្នាទៅវិញទៅមកផងដែរ។តើមានមូលហេតុអ្វីទៅទើបធ្វើឲ្យកាណាដាមានការចោទប្រកាន់ឥណ្ឌាលើឃាតកម្មរហូតឈានទៅដល់ការប្រដេញមន្រ្តីទូតចេញពីប្រទេសរៀងៗខ្លួន? ១. មូលហេតុនៃការតានតឺងខាងការទូតរវាងប្រទេសទាំងពីរ ដូចដែលយើងបានដឹងហើយថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៤៧មកម៉្លេះ។ តែឥណ្ឌានិងកាណាដាតែងតែប្រឈមមុខនឹងវិបត្តិការទូតមួយចំនួនដែលទាក់ទងទៅនឹងជនជាតិដែលចង់ផ្តាច់ខ្លួនពីប្រទេសឥណ្ឌាទៅវិញ។ ចំពោះបញ្ហានេះជារឿយ ឥណ្ឌាតែងតែចោទប្រកាន់ទៅខាងកាណាដាថាជាជម្រកសុវត្ថិភាពមួយសំរាប់ក្រុមជនជាតិដែលពួកគេចាត់ទុកថាជាភេរវករចង់បំបែកទឹកដីពីខ្លួន ដូចជាពួកខាលីស្តង់(Khalistan)ជាដើម។ ពួកខាលីស្តង់គឺជាពួកកាន់សាសនាស៊ីក(Sikhs)និងជាចលនាចង់បំបែកខ្លួនសំរាប់ជនជាតិដើមរបស់ពួកគេដែលកាន់សាសនានេះក្នុងប្រទេសឥណ្ឌា។ មូលហេតុនេះហើយបានជាប្រទេសដែលប្រជាជនច្រើនលើលោកនេះបានចាត់ទុកពួកខាលីស្តង់នេះជាពួកភេរវករដែលបំផ្លាញសន្តិសុខរបស់ពួកគេ។ គួរឲ្យដឹងបានដែរថានៅក្នុងប្រទេសកាណាដាមានចំនួនជនជាតិភាគតិចកាន់សាសនាស៊ីកទៅដល់ ៨សែននាក់ដែលស្មើនឹង២.១ភាគរយនៃប្រជាជនកាណាដាសរុបក្នុងឆ្នាំ២០២១។ តែចំពោះការចាត់ប្រកាន់អ្នកកាន់សាសនាស៊ីកឬខាលីស្តង់នេះជាពួកភេរវករ ត្រូវបានអាជ្ញាធរកាណាដាបានច្រានចោល ព្រោះតែកាណាដាបានចាត់ទុកគេជាប្រជាពលរដ្ឋធម្មតាក្នុងការគោរពប្រតិបត្តិសាសនានិងចង់ទាមទារសិទ្ធរស់នៅរបស់ពួកគេ ហើយពួកគេក៏ជាប្រទេសប្រជាធិបតេយ្យសេរី...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកថ្វីៗនេះ?
នយោបាយការបរទេស
The Seed Cambodia
-
October 13, 2023
ប៉ុន្មានខែថ្មីៗនេះយើងសង្កេតឃើញមានព្រឹត្តការណ៏ជាច្រើនកើតមាននៅទ្វីបអាហ្រ្វិកដែលមានទាំងព្រឹត្តការណ៏ល្អនិងមិនសូវល្អទៅតាមផ្នែកនីមួយៗនៅក្នុងទ្វីបអាហ្រ្វិក។ព្រឹត្តិការណ៍ល្អសម្រាប់ទ្វីបអាហ្រ្វិកមានដូចជាជាភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ BRICS ដែលបានទាក់ទាញការចាប់អារម្មណ៏ទូទាំងពិភពលោក ជាមួយគ្នានេះផងដែរ នាពេលថ្មីៗនេះ យើងឃើញថាទ្វីបអាហ្រ្វិកបានក្លាយជាដៃគូរបស់ G20ជាដើម។ អំឡុងពេលរឿងល្អកើតឡើង យើងក៏សង្កេតឃើញថាផ្នែកមួយផ្សេងទៀតនៃអាហ្រ្វិកត្រូវបានមានការធ្វើរដ្ឋប្រហារនៅក្នុងតំបន់ជាពិសេសនៅក្នុងតំបន់មួយដែលគេហៅថា "សាហែល(Sahel)" ដែលប្រទេសជាច្រើននៅក្នុងតំបន់នោះត្រូវបានកាន់កាប់ដោយយោធាដូចជា ប៊ូគីណាហ្វាសូ (Burkina faso), នីហ្សេ(Niger), ស៊ូដង់ខាងត្បូង(South Soudan),ម៉ាលី(Mali) ជាដើម។ នៅក្នុងអត្ថបទនេះនឹងសិក្សាអំពីតំបន់សាហែលនិងហេតុអ្វីបានជាមានរដ្ឋប្រហារច្រើននៅអាហ្វ្រិកជាពិសេសតំបន់សាហែល? ទិដ្ឋភាពទូទៅនៃតំបន់សាហែល(Sahel) សាហែលគឺជាតំបន់មួយដែលស្ថិតនៅចន្លោះតំបន់សាហារានិងនៅចំកណ្តាលទ្វីបអាហ្វ្រិកដែលលាតសន្ធឹងពីសេណេហ្គាល់ខាងកើតឆ្ពោះទៅប្រទេសស៊ូដង់។ តំបន់នេះត្រូវបានគ្របដណ្តប់ដោយប្រទេសចំនួន១០ដូចជាសេណេហ្គាល់(Senegal) ហ្គាំប៊ី(Gambi) ម៉ូរីតានី(Mauritania) ហ្គីណេ ម៉ាលី...
វិចារណកថាថ្ងៃសុក្រ៖ ហេតុអ្វីបានជាប្រទេសជប៉ុនព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅ ទោះបីជាមានបរិត្តផរណា?
នយោបាយការបរទេស
The Seed Cambodia
-
September 29, 2023
ប្រទេសជប៉ុន ត្រូវបានទទួលស្គាល់ជាប្រទេសដែលមានសេដ្ឋកិច្ចទីផ្សារសង្គមអភិវឌ្ឍន៍ និងជឿនលឿន ដែលជារឿយៗគេហៅថាជាគំរូអាស៊ីបូព៌ា (East Asian Model) និងជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ យ៉ាងណាមិញ ប្រទេសជប៉ុនបែរជាប្រទេសដែលមានអត្រាការប្រាក់អវិជ្ជមាន និងជួបប្រទះបរិត្តផរណា ប៉ុន្តែប្រទេសជប៉ុននៅតែជឿជាក់ថានឹងមានកំណើនសេដ្ឋកិច្ចនាឆ្នាំ ២០២៣ និង ២០២៤។ អត្រាការប្រាក់អវិជ្ជមាន និងបរិត្តផរណានៃប្រទេសជប៉ុន ធនាគារកណ្តាលជប៉ុន (Bank of Japan - BOJ) បានណែនាំគោលនយោបាយអត្រាការប្រាក់អវិជ្ជមានដែលជាផ្នែកមួយនៃកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុបរិមាណ និងគុណភាព...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ លំហូរអន្តោប្រវេសន៍ដូចទឹកបាក់ទំនប់នៅអឺរ៉ុប
នយោបាយការបរទេស
The Seed Cambodia
-
September 22, 2023
ចាកឆ្ងាយប្រទេសកំណើត សុំសិទ្ធិជ្រកកោនប្រទេសដទៃពេលខ្លះរងអំពើហិង្សា ការបណ្ដេញចេញ ការមើលងាយ ស្អប់ខ្ពើម និងរើសអើងជាតិសាសន៍ វាមិនមែនជាក្ដីប្រាថ្នារបស់ជនណាម្នាក់ទេ។ មនុស្សគ្រប់រូបតែងចង់រស់នៅប្រទេសកំណើតខ្លួនឯង ដែលជាកន្លែងពោរពេញដោយក្ដីស្រឡាញ់ អនុស្សាវរីយ៍ មានសាច់ញាតិពុកម៉ែបងប្អូនរាប់អានគ្នាប្រកបដោយភាតរភាព។ ចុះហេតុអី្វ ប្រជាជនអាហ្រ្វិកអន្ដោប្រវេសន៍ទៅអឺរ៉ុបដូចជាទឹកបាក់ទំនប់ដូច្នេះ? ពេលទៅដល់អឺរ៉ុបពួកគេទទួលបានការស្វាគមន៍ដូចម្ដេទៅវិញ? ហើយសម្រាប់អឺរ៉ុបផ្ទាស់វាជាសេណារីយ៉ូល្អឬយ៉ាងណា? យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ ចំនួនជនអន្ដោប្រវេស្ដនៅអឺរ៉ុបកើនឡើងជារៀងរាល់ឆ្នាំនិងបានបង្ករបញ្ហារាំរ៉ៃរហូតពេលខ្លះអឺរ៉ុបឈានទៅដល់ការបែកបាក់សាមគ្គីគ្នាផងក៏មាន។ ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ ទូកអន្តោប្រវេសន៍ខុសច្បាប់១៩៩ទូកមកពីអាហ្វ្រិកឆ្លងកាត់មកកោះLampedusa ប្រទេសអ៊ីតាលីមានមនុស្សរហូត៨៥០០នាក់ដែលកោះនេះអាចផ្ទុកមនុស្សអតិបរមាត្រឹម មនុស្ស៤០០នាក់ប៉ុណ្ណោះ។ ដោយសារតែជនភៀសខ្លួនពីអឺរ៉ុបច្រើនមហិមា បញ្ហានេះក្លាយជាសម្ពាធការទូតនិងជាប្រធានបទ ដ៏ក្តៅគគុកនៅអឺរ៉ុប។ តើមូលហេតុអ្វីធ្វើឲ្យប្រជាជនអាហ្វ្រិកធ្វើអន្ដោប្រវេសន៍? សំនួរនេះស្រួលស្ដាប់តែហាក់ពិបាកឆ្លើយបន្ដិច...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ ឧបទ្ទវហេតុដ៏ចៃដន្យរបស់លោក Yevgeny Prigozhin
នយោបាយការបរទេស
The Seed Cambodia
-
September 8, 2023
កាលពីពេលថ្មីៗនេះមានហេតុការណ៍មួយបានកើតឡើងគួរឱ្យភ្ញាក់ផ្អើលលើមេទាហានស៊ីឈ្មួលដ៏ល្បីរបស់រុស្សីមួយលោកគឺលោក អ៊ីវហ្គេនី ព្រីហ្គោហ្ស៊ី (Yevgeny Prigozhin)។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ ដោយសារឧបទ្ទវហេតុធ្លាក់យន្តហោះនៅពេលដែលលោកបានកំពុងស្ថិតនៅក្នុងនោះដែលបានចាកចេញពីទីក្រុងម៉ូស្គូឆ្ពោះទៅទីក្រុងសាន់ភីទ័រស្ព័រ។ ក្នុងឧបទ្ទវហេតុនោះក៏មានមនុស្សចំនួន១០នាក់ទៀតផងដែលបានស្លាប់ដែលមាន៣នាក់ជាអ្នកបើកបរនិងបុគ្គលិកលើយន្តហោះ។ ក្នុងនាមជាមេទាហាននិងអ្នកដឹកនាំទាហានស៊ីឈ្នួលដ៏ល្បីរបស់រុស្សីមា្នក់ លោកព្រីហ្គោហ្ស៊ីន ជាមនុស្សម្នាក់ដែលមានសត្រូវជាច្រើនហើយ អ្វីដែលសំខាន់នោះគឺលោកជាអ្នកធ្លាប់ធ្វើការផ្គួលរំលំរដ្ឋបាលទីក្រុងម៉ូស្គូនៅមុន ២ ខែដែលលោកបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនេះទៀតផង ពោលគឺនៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣។ នេះគឺជាការធ្វើឱ្យភ្ញាក់ផ្អើលទូទាំងពិភពលោកនិងសឹងមិនគួរឱ្យជឿចំពោះការស្លាប់របស់មេទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលមួយនេះ។ តើការស្លាប់របស់លោកព្រីហ្គោហ្ស៊ីន ជាឧបទ្ទវហេតុឬក៏ជាការរៀបចំរបស់នរណាម្នាក់? ១.លោកព្រីហ្គោហ្ស៊ីន និងគម្រោងធ្វើរដ្ឋប្រហារពូទីន លោកព្រីហ្គោហ្ស៊ីន គឺជាបុគ្គលម្នាក់ដែលបានស្គាល់ថាជាមេទាហានមួយដែលល្បីល្បាញនៅក្នុងសង្គ្រាមរុស្សីនិងអ៊ុយក្រែន។ លោកគឺជាមេទាហានស៊ីឈ្នួលរបស់ប្រទេសរុស្សីមានឈ្មោះថា វ៉ាកណឺ(Wagner Group)...
វិចារណកថាថ្ងៃសុក្រ៖ ចិនបានបង្កើនអំណាចក្នុងការស៊ើបអង្កេតបទល្មើសចារកម្ម
នយោបាយការបរទេស
The Seed Cambodia
-
August 10, 2023
ថ្មីៗនេះ ប្រទេសចិនបានធ្វើវិសោធនកម្មទៅលើច្បាប់ប្រឆាំងចារកម្មដែលស្ដីអំពីការលួចយកព័ត៌មាន ឯកសារផ្ទៃក្នុងប្រទេសទាក់ទងនឹងសន្តិសុខជាតិទៅកាន់បរទេស។ វិសោធនកម្មច្បាប់ប្រឆាំងចារកម្មនេះបានកែប្រែច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ហើយចំណុចដែលទទួលបានការចាប់អារម្មណ៍ និងមតិពីសំណាក់អន្តរជាតិគឺត្រង់ចំណុច ពង្រីកទំហំអំពើដែលចាត់ទុកជាចារកម្មខុសច្បាប់ និងអំណាចក្នុងការស៊ើបអង្កេត ដែលជាហេតុធ្វើឱ្យប្រទេសមួយចំនួនបញ្ចេញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការអនុវត្តន៍ច្បាប់នេះនៅក្នុងប្រទេសចិន ព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពជនបរទេសដែលកំពុងស្ថិតនៅប្រទេសចិន ជាពិសេសមួយទៀតនោះគឺក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគនៅប្រទេសចិន។ ច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិនបានបង្កើតតាំងពីឆ្នាំ២០១៤ និងធ្វើវិសោធកម្មចូលជាធរមានកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយផ្តោតចម្បងទៅលើការពង្រីកវិសាលភាពនៃអំពើចារកម្មខុសច្បាប់ និងពង្រីកសិទ្ធអំណាចក្នុងការស៊ើបអង្កេត។ ១. ព្រឹត្តិការណ៍មុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅអំឡុងពេលដើមឆ្នាំ២០២៣នេះប្រទេសចិនបានបិទទ្វារក្រុមហ៊ុនប្រឹក្សាចំនួន៣ ក្រោមហេតុផលថាក្រោមហ៊ុនទាំងនោះបានផ្ញើរព័ត៌មានសំងាត់ទាក់ទងនឹងប្រទេសចិនទៅកាន់បរទេស។ ក្នុងនោះមានក្រុមហ៊ុន “Mintz Group”...
កម្មវិធីវិចារណកថាថ្ងៃសុក្រ៖ តើអាស៊ានអាចជាសង្វៀនប្រកួតប្រជែងរបស់ឥណ្ឌូប៉ាស៊ីហ្វិកដែរឬទេ?
នយោបាយការបរទេស
The Seed Cambodia
-
August 4, 2023
ឥណ្ឌូប៉ាស៊ីហ្វិក កំពុងក្លាយជាតំបន់ភូមិសាស្ត្រនយោបាយដែលមានការប្រកួតប្រជែងខ្លាំងបំផុតក្នុងពិភពលោក ជាពិសេសរវាងសហរដ្ឋអាមេរិក និងចិន។ សង្រ្គាម អាចផ្ទុះឡើងនៅក្នុងតំបន់នេះគ្រប់ពេល ប្រសិនបើប្រទេសនានាមិនមានភាពប្រុងប្រយ័ត្ននិងមិនមានគោលនយោបាយការបរទេសរឹងមាំ តួយ៉ាងច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង (SCS) និងសមុទ្រចិនខាងកើត។ យើងក៏អាចកត់សម្គាល់បានផងដែរថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាជម្លោះពាណិជ្ជកម្ម និងការប្រកួតប្រជែងសេដ្ឋកិច្ចរវាងប្រទេសចិន និងសមាជិក Quad បានកើនឡើងយ៉ាងខ្លាំងផងដែរនៅក្នុងតំបននេះ ។ ដោយមើលឃើញពីអត្ថប្រយោជន៏យ៉ាងសំខាន់នៅក្នុងតំបន់ភូមិសាស្ត្រនយោបាយមួយនេះ ប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ដូចជា អាមេរិក ជប៉ុន...
បង្ហាញបន្ថែមទៀត
អត្ថបទពេញនិយម
តើកិច្ចសន្យាការងារមានប៉ុន្មានប្រភេទ?
ការវិវត្តនៃបដិវត្តន៍ឧស្សាហកម្ម
វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២៩
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ
ចួលរួម 1$ ដើម្បីគាំទ្រអ្នកសរសេរអត្ថបទ និង វិចិត្រករ