កញ្ញា ហេង លីពណ្ណរាយ

    0
    62

    សួស្តី​!! ​នាងខ្ញុំ​ ​ហេង​ ​លី​ពណ្ណរាយ​ ​ជា​សិស្ស​ថ្នាក់ទី១​១​ ​នៃ​សាលា​វិទ្យាល័យ​វត្ត​កោះ​។​ ​បច្ចុប្បន្ន​ ​នាងខ្ញុំ​កំពុង​បន្ត​ការសិក្សា​ ​ភាសា​អង់គ្លេស​នៅ​ ​មជ្ឈមណ្ឌល​អូស្ត្រាលី​ (​ACE​) ​និង​ ​ភាសា​ចិន​នៅ​ ​សាលារៀន​វ៉េ​ស្ទឡា​ញ​ន៍​អន្តរជាតិ​។​ ​ដោយសារ​មាន​ចំណង​ចំណូល​ខាង​គូររូប​ ​និង​អាន​សៀវភៅ​ ​នាងខ្ញុំ​ក៏​សម្រេច​ចិត្ត​ចូល​ ​T​H​E​ ​SEED​ ​ដែល​ជា​គម្រោង​ដែល​បង្កើត​ឡើង​ដោយ​យុវជន​ដែល​មាន​សក្តានុពល​ ​ដើម្បី​ផ្តល់​ការ​វិភាគ​លើ​បញ្ហា​សង្គម​ ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ ​ដោយ​បច្ចុប្បន្ននេះ​យើង​ផ្តោត​លើ​ការ​វិភាគ​អត្ថបទ​ ​ដែល​ភ្ជាប់​ជាមួយនឹង​គំ​នូ​សិល្បៈ​ច្នៃប្រឌិត​។​ ​ខ្ញុំ​តែងតែ​ជឿ​ថា​ ​ផ្លូវ​ទៅ​រក​ភាព​ជោគជ័យ​ ​អាច​នឹង​មាន​ថ្ងៃ​ខ្លះ​ស្រួល​ ​ថ្ងៃ​ខ្លះ​លំបាក​ ​ប៉ុន្តែ​មានតែ​ផ្លូវ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​មួយ​គត់​ ​គឺ​ត្រូវ​ចាប់ផ្តើម​ជាមុន​សិន​។