សួស្ដី!!! ខ្ញុំបាទ ហ៊ុយ បញ្ញាវ័ន្ដ ជានិស្សិតកំពុងបន្តការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ជំនាញជំនាញច្បាប់អន្តរជាតិសាធារណៈ។ ដោយសារតែមានចំណូលចិត្ដចង់ដឹងច្រើន ខ្ញុំបានធ្លាប់បម្រើការងារនៅស្ថាប័នមួយចំនួនដូចជា អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ធុរកិច្ច ស្ថាប័នសាធារណៈជាដើម។ ក្រៅពីនេះ ខ្ញុំចូលចិត្ដវិភាគ តស៊ូមតិ និងនិយាយជាសាធារណៈជាដើម។ ខ្ញុំចាប់ផ្ដើមតស៊ូមតិនិងនិយាយជាសាធារណៈតាំងពីចំនុចសូន្យរហូតទទួលបានជ័យជំនះលើការប្រកួតមួយចំនួន និងក្លាយជាគ្រូបង្វឹក។ ខ្ញុំតែងតែជឿថា មនុស្សរាល់គ្នាអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនបាន ប្រសិនបើយើងដាក់កាយដាក់ចិត្ដខិតខំកសាងខ្លួន និងបំពេញចំនុចខ្សោយដែលមាន។
ជារៀងរាល់ពេលដែលមានការចេញផ្សាយអត្ថបទថ្មីៗក្រុមការងារនឹងជម្រាបជូនមិត្ដអ្នកអានតាមរយៈអ៊ីម៉ែលនេះ